Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    លួចម៉ូតូអ្នកភូមិបានជិះឌុបគ្នាទៅលួចកាបូបអ្នកផ្សេងទៀត តែប៉ះចំប្រអប់ដាក់បាយ

    January 19, 2025Updated:January 19, 2025No Comments

    ពិតជាលួចគ្មានយល់មុខមែន ជនសង្ស័យវ័យក្មេង បានលួចម៉ូតូរបស់ជនរងគ្រោះជាមនុស្សចាស់ដែលរស់នៅក្នុងភូមិជាមួយគ្នា កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុច ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល លុះព្រឹកឡើងវេលាម៉ោង ០៧និង២៥នាទី ជនសង្ស័យបានយកម៉ូតូដែលលួចបានជិះឌុបគ្នីគ្នាចំនួនបីនាក់ ទៅលួចកាបូបមានដៃយួរដែលម្ចាស់គេបានព្យួរទុកក្នុងម៉ូតូ(ថតជាប់កាមេរ៉ាសុវត្ថិភាព) នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ដោយម្ចាស់កាបូបយួរដៃមិនបានដាក់ពាក្យបណ្តឹងឡើយ និងក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា៖ ករណីទី១ ជនរងគ្រោះមានឈ្មោះ ឌិន ម៉ឺន ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ហើយម៉ូតូដែលបាត់ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-7531  ពេលជនរងគ្រោះសម្រាន្តលង់លក់ ត្រូវជនសង្ស័យឈ្មោះ នី ពិសាល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅជាមួយជនរងគ្រោះដែរ ក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ករណីទី២ ក្រោយជនសង្ស័យ ឈ្មោះ នី ពិសាល លួចម៉ុតូបានហើយ នៅវេលាម៉ោង ០៧និង២៥នាទី ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក៏បានជិះឌុបគ្នីគ្នា ពីរនាក់ផ្សេងទៀត ដែលមានឈ្មោះ សី ហា ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ ដា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់ជាមួយគ្នា ទៅលួចកាបូបយួរមានដៃ (ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព) ដែលជនរងគ្រោះបានព្យួរលើម៉ូតូ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  (នី ពិសាល ជាអ្នកចុះរត់ទៅលួច) រួចរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ដោយម្ចាស់កាបូបយួរដៃមិនបានដាក់ពាក្យបណ្តឹងឡើយ ព្រោះកាបូបយួរដៃមិនមែនជាកាបូបដាក់លុយឡើយ គឺដាក់បាយនិងត្រីងៀតប៉ុណ្ណោះ  ។

    លោកអធិការបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទី១ និងតាមរយៈ កាមេរ៉ាសុវត្ថិភាព កម្លាំងប៉ុស្តិ៍រកាខ្ពស់ និងកម្លាំងអធិការក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ នី ពិសាល ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នី ពិសាល បានឆ្លើយសារភាពថា ខ្លួនពឹតជាបានលួចម៉ូតូ និងបន្តលួចកាបូបយួរដៃមួយទៀត ដោយស្មានថាជា កាបូបលុយ ពេលបើកមើលឃើញបាយនិងត្រីងៀតក៏ នាំគ្នាហូបអស់ទៅ ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធី  ចំនែកម៉ូតូលោកអធិការក៏បានប្រគល់ជូនទៅលោកពូ ឌិន ម៉ឺន យកត្រឡប់ទៅផ្ទះវិញហើយ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.