Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    លម្អិត៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រ នៅស្រុកអង្គស្នួល សមត្ថកិច្ចប្រើរយៈពេលអស់ប្រមាណ ២៥ម៉ោង ទើបបាញ់ពន្លត់ភ្លើងរលត់ទាំងស្រុង

    March 20, 2024Updated:March 20, 2024No Comments

    កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានអគ្គិភ័យបានឆាបឆេះ រោងចក្រផលិតស្បែកជើង (អ.ជី ហ្វូតវែរ ខេមបូឌា អ.ក) ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

    រោងចក្រខាងលើ មានកម្មករ ធ្វើការសរុប ២.២០០នាក់ ស្រី ១.៥០០នាក់ ម្ចាស់រោងចក្រមានឈ្មោះ ប៉ុលរ៉ាមី ស៊ីសុផុន អាយុ ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ៦០០ ភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    ក្រោយពីទទួលដំណឹងនេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក កម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វិតស្វាញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តអគ្គិភ័យសរុប ៥២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៥២២ឡាន ដោយមានការបញ្ជូនឡានទឹកពីបណ្តាអង្គភាពជាច្រើន ហើយរហូតមកដល់វេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបភ្លើងបានរលត់ទាំងស្រុង ។

    បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ ប៉ុន្តែបានបង្កការខូចខាតដល់ អគារទំហំ 100mx200m ចំនួន ០២ខ្នង និងអាគារទំហំ 120mx200m ចំនួន ០១ខ្នង ឆេះខូចខាតទាំងស្រុង ។ មូលហេតុនៃការឆេះ តាមព័ត៌មានបឋម គឺបណ្តាលមកពី ទូសេខ្សែភ្លើង ។

    បច្ចុប្បន្ន កម្លាំងជំនាញ និងអាជ្ញាធរស្រុកអង្គស្នួល បានធ្វើកំណត់ហេតុប្រគល់ទីតាំងខាងលើឲ្យទៅឈ្មោះ កៅ ដានឿន (តំណាងម្ចាស់ទីតាំង) ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិគោគឃ្លាង សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕


    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.