Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    រឹបអូសស្លាបមាន់ ប្រហិត ប៉ាតតេ និងកោះមាន់ ជាង ៨តោន ដែលដឹកនាំចូលខុសច្បាប់ពីថៃ តាមរថយន្តសាំយ៉ុង

    November 16, 2023Updated:November 16, 2023No Comments

    ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១៨ និង៤០នាទី នាថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២៣ បានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ ១៥កៅអី ស្លាកលេខភ្នំពេញ ២AE-៨១៥៧ ពណ៌ទឹកប្រាក់ នៅចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

    រថយន្តខាងលើបានដឹកផលិតផលមានដើមកំណើតពីសត្វមាន៖

    – ស្លាបមាន់ និងកោះមាន់ចំនួន ៣៥០ថង់ ស្មើ ៤.២០០គីឡូក្រាម

    – ប៉ាតតេចំនួន ៤០០ថង ស្មើ ២.០០០គីឡូក្រាម

    – ប្រហិត(ហតដក)ចំនួន ៥០០ថង់ ស្មើ ២.៥០០គីឡូក្រាម

    សរុបទាំងអស់ចំនួន ស្មើ ៨៧០០គីឡូក្រាម ។ រថយន្តខាងលើនេះ បានដឹកផលិតផលមានដើមកំណើតពីសត្វមកពីប្រទេសថៃ តាមច្រកដូង (ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅក្នុងក្រុងបាត់ដំបងដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.