Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    រថភ្លើងមួយគ្រឿង រងការឆាបឆេះ​ផ្នែកក្បាលអស់ទាំងស្រុង ដោយមិនដឹងមូលហេតុ និងបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល

    February 6, 2024No Comments

    កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថភ្លើងមួយខ្សែ ធ្វើដំណើរដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ក្បាលរថភ្លើងបានឆាបឆេះដោយមិនដឹងមូលហេតុ បណ្តាលខូចខាតផ្នែកក្បាល​ទាំងស្រុង ចំណែកអ្នកបើកបរឈ្មោះ អួន វឿន ភេទ ប្រុស អាយុ ៦២ ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសស្រាល ។

    ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍រដ្ឋបាលសំរោងលើ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង រថយន្តអគ្គិភ័យអធិការដ្ឋានស្រុកបន្ទាយមាសចំនួន ០១ គ្រឿង និងរថយន្តអគ្គិភ័យអធិការដ្ឋានស្រុកអង្គរជ័យចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ២០ម៉ែត្រគូប ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.