Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកោះកុង ឱ្យទប់ស្កាត់ការលេង គប់ទឹក បាញ់ទឹក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

    March 26, 2024No Comments

    រដ្ឋបាលខេត្តកោះកុង បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាស់ចាកនឹងច្បាប់ដូចជា៖ល្បែងស៊ីសង គប់ទឹក បាញ់ទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗទៀត ។

    បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ត្រូវចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយចៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិដូចជា ល្បែងស៊ីសង គប់ទឹក បាញ់ទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។ ព្រមទាំងត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ» ៕


    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.