Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ម៉ូតូ FZ បុកជាមួយម៉ូតូ Sccopy របួសធ្ងន់ស្រាល ២នាក់ នៅក្រុងតាខ្មៅ

    January 27, 2025No Comments

    មនុស្សប្រុស-ស្រី ពីរនាក់ បានរងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំ ជាមួយម៉ុតូស្កូពី កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី២៧ មករា ២០២៥ នៅចំណុចខាងមុខការាសសាំង សាវីមុិច លើផ្លូវជាតិលេខ២១ កែងផ្លូវបេតុង ស្ថិតនៅភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GQ-0155 បើកបរដោយឈ្មោះ សូយ ភឿន ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ ២១អា មានទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងឆ្លងផ្លូវទៅកើត លុះដល់ចំណុចកើតហេតុក៌បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក YAMAHA FZ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1DB-2167 ពាក់មួកសុវត្ថភាព និងមានកញ្ចក់មើលក្រោយ អ្នកបើកបរមានឈ្មោះ សេន ស៊ាន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិលេខ១ ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ រងរបួសស្រាល ត្រូវបានសាច់ញាតិដឹកទៅមន្ទីពេទ្យដោយខ្លួនឯង មានទិសដៅពី ត្បូង ទៅ ជើង ។ ចំណែកអ្នកបើកម៉ូតូម៉ាក HONDA SCOOPY រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកតាម PASS APP យកទៅមន្ទីពេទ្យដោយខ្លួនឯង ។

    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺមកពីអ្នកបើកបរម៉ូតូ HONDA SCOOPY បើកបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូ YAMAHA FZ ក៏បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

     

     

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.