Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ម៉ូតូបុកម៉ូតូនៅកៀនស្វាយ បណ្តាលឲ្យរងរបួស ២នាក់

    February 19, 2025No Comments

    កណ្តាល៖ កាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈ ២០២៥ វេលាម៉ោង ១៧:៥០នាទី មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយកើតឡើងលើផ្លូវជាតិលេខ១ (KM 20-21) ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ បណ្តាលឲ្យមានអ្នករងរបួស ២នាក់។

    គ្រោះថ្នាក់នេះ កើតឡើងដោយសារម៉ូតូ HONDA DREAM C125 ដោយលោក ជា សាវឿន (៥២ឆ្នាំ) រួមដំណើរដោយ​អ្នកស្រី ឡូញ មុំ (៥៦ឆ្នាំ) បានឆ្លងថ្នល់ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA CBR បើកបរដោយយុវជនឈ្មោះ បាន ស៊ុនឡាង (១៩ឆ្នាំ) បានបុកចំពីក្រោយ បណ្តាលឲ្យអ្នករួមដំណើរជាមួយម៉ូតូ HONDA DREAM រងរបួសបាក់ដៃ រីឯអ្នកបើកម៉ូតូ CBR រងរបួសស្រាល ។

    ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ហើយកម្លាំងជំនាញបានចុះវាស់វែង និងយកម៉ូតូទាំងពីរទៅរក្សាទុក ដើម្បីបន្តនីតិវិធី ៕

     

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.