Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ម៉ូតូបុកគ្នាពេញទំហឹង! យុវជន ២នាក់រងរបួសធ្ងន់ នៅស្រុកស្អាង

    August 4, 2025Updated:August 4, 2025No Comments

    ខេត្តកណ្ដាល: យុវជន ២នាក់បានរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីម៉ូតូទាំង ២គ្រឿងរបស់ពួកគេបានបុកគ្នាពេញទំហឹងនៅលើផ្លូវលេខ ១២១០ ស្ថិតក្នុងភូមិអូរចា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

    យោងតាមប្រភពសមត្ថកិច្ចជំនាញបានឲ្យដឹងថា ម៉ូតូទី១ ម៉ាក HONDA Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-7100 បើកបរដោយឈ្មោះ ទឹង ឡូយ (ប្រុស, ១៨ឆ្នាំ) មុខរបរកម្មករ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង។ រីឯម៉ូតូទី២ ម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1T-4163 បើកបរដោយឈ្មោះ ធុល ចក់ (ប្រុស, ២៩ឆ្នាំ) មុខរបរកម្មករ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ។ ជនរងគ្រោះទាំងពីរនាក់បានពាក់មួកសុវត្ថិភាពដូចគ្នា។

    សមត្ថកិច្ចបានរៀបរាប់ពីសភាពហេតុថា ម៉ូតូរបស់ឈ្មោះ ទឹង ឡូយ បានបើកក្នុងទិសដៅពីត្បូងទៅជើង រីឯម៉ូតូរបស់ឈ្មោះ ធុល ចក់ បានបើកក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង។ នៅពេលបើកមកដល់ចំណុចកើតហេតុ ម៉ូតូទាំងពីរគ្រឿងក៏បានបុកគ្នា បណ្ដាលឲ្យដួល និងរងរបួសធ្ងន់ទាំងសងខាង ព្រមទាំងខូចខាតម៉ូតូយ៉ាងធ្ងន់ធ្ងរផងដែរ។

    យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូរបស់ឈ្មោះ ទឹង ឡូយ បានបើកចូលចំណែកផ្លូវម្ខាងទៀត ទើបបង្កឲ្យមានគ្រោះថ្នាក់នេះឡើង។

    ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.