Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    មួយសម្បុកតែម្តង ! ប៉ូលិសស្រុកកៀនស្វាយ បង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជិត ២០នាក់

    November 20, 2023No Comments

    ជនសង្ស័យប្រុសស្រី ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ១៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នេះ ។

    មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១៧នាក់ខាងលើ នៅវេលាម៉ោងជិត ៦ព្រឹក ថ្ងៃទី​​១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ​លោក វទោ អឿន អាន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមចាប់មុខសញ្ញាដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ម៉េង សាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ហើយមុខសញានេះ នៅតែបន្តលួចជួញដូរថ្នាំញៀនបន្ថែមទៀតមិនរាងចាលសោះ ។

    ដោយមានការរៀបចំផែនការពួនស្ទាក់ជាមុន ទើបកម្លាំងយើងអាចឃាត់បានមុខសញ្ញាដែលកំពុងដេកលក់នៅលើគ្រែមានគ្នា ២នាក់ (ស្រីស្នេហ៏) ក្នុងចំការស្វាយមួយ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ពេលកំពុងបើកប្រតិបត្តិការចាប់ខ្លួន​មុខសញ្ញាឈ្មោះ ម៉េង សាញ់ ​ស្រីស្នេហ៍របស់គេ ឈ្មោះ លិន ចិន ភេទស្រី អាយុ ១៨ឆ្នាំ ​បានឆ្លៀតឱកាសគេចខ្លួនចេញ ដោយឆក់យកស្បោងពណ៌ខ្មៅមួយថង់ទៅជាមួយ (តាមពត៌មានផ្ដល់ឲ្យកម្លាំងជំនាញថាជាថង់ដាក់សារធាតុញៀន) ។

    បន្ទាប់មក ​កម្លាំងជំនាញយើងបានបន្តត្រួតពិនឹត្យនៅទីតាំងក្បែរគ្រែដេករបស់ មុខសញា ឈ្មោះ ម៉េង សាញ់ ទើបរកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់មធ្យមថែមទៀត និងសម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន នៅកាបូបរបស់មុខសញា ម៉េង សាញ់ ហើយកម្លាំងយើងបន្តស្វែងរកឈ្មោះ លិន ចិន ភេទស្រី បានមកវិញ តែថង់ខ្មៅមានដាក់សារធាតុញៀនរកមិនឃើញទេ កម្លាំងយើងបន្តពិនឹត្យស្វែងរកវត្ថុតាងបន្ថែមទៀតមិនឃើញ តែមានលេខទូរសព្វ័ជាច្រើនបានខលមកទិញសារធាតុញៀន (ថ្នាំញៀនម៉ាទឹកកក) តាមរយញលេខ ០៨៦ ៤៨៤៩០៤ ពេលនោះកម្លាំងសមត្ថកិច្វបានរៀបចំផែនការស្ទាក់ចាប់បានមុខសញាទាំងអស់ចំនួន ១៥នាក់ ប្រុស ដែល​តេទូរស័ព្ទ មកទិញថ្នាំញៀនពីឈ្មោះ ម៉េង សាញ់ ជាបន្តបន្ទាប់ រួចសមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្សយទាំង ១៧នាក់ ស្រី០១ ​យកមកផ្នែកជំនាញដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចក៏បានកសាងសំណុមរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទាំង១៧នាក់ រួមជាមួយវត្ថុតាង ​ទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.