Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកណ្តាលចំនួន ៦១នាក់ បានធ្វើតេស្តរកសារធាតុញៀន

    April 5, 2024No Comments

    មន្ទីរព័ត៌មានខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៦១នាក់ ស្រី ២៥នាក់ ។

    ការធ្វើតេស្តរកសារធាតុញៀននេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

    លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានឱ្យដឹងថា៖ ការធ្វើតេស្តរកសាធាតុញៀន លើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន ។

    សូមបញ្ជាក់ថា៖ យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ នាពេលកន្លងមក គឺជាការបន្តឆន្ទៈពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវធ្វើបន្តកុំឱ្យបញ្ហាគ្រឿងញៀនក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល នាំទុក្ខដល់ប្រជាជនទូទៅ ក្នុងនោះមន្ត្រីរាជការទាំង ៦១រូប រួមមានទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.