Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    មន្ត្រីថ្នាក់ឧត្តមសេនីយ៍ ៤រូប ត្រូវបានព្រះមហាក្សត្រដកហូតឋាន្តរស័ក្តិ ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី

    January 6, 2024Updated:January 6, 2024No Comments

    មន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ៤រូប ក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ទោ ១រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតឋាន្តរស័ក្តិ ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ។

    នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មាន The Real ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ ។

    មន្ត្រីនគរបាលជាតិ ដែលត្រូវបានដកហូតឋាន្តរស័ក្តិ ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រីខាងលើរួមមាន៖ ១.លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា, ២.លោកឧត្តមសេនីយ៍ត្រី តាំង គង់, ៣.លោកឧត្តមសេនីយ៍ត្រី ជូ ផល្លីឌីន និង៤.លោកឧត្តមសេនីយ៍ត្រី ខៃ វណ្ណៈ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.