Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ភ្លៀងខ្យល់កន្ត្រាក់បំផ្លាញផ្ទះ ១១ខ្នង និងងាប់គោ ២ក្បាល នៅខេត្តបាត់ដំបង

    March 29, 2024Updated:March 29, 2024No Comments

    កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះបាញ់ បណ្តាលឲ្យប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ ០២ក្បាល។

    បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះខាងលើ រួមមាន៖ ឃុំព្រៃតូច របើកដំបូលចំនួន ៥ខ្នង និងរលំផ្លាកគណបក្សប្រជាជន ០៥ផ្លាក, ឃុំគារ របើកដំបូលចំនួន ០៥ខ្នង ងាប់សត្វគោ ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន ០១ផ្លាក, ឃុំកកោះ រលំឃ្លាំងដាក់អីវ៉ាន់ ០១ខ្នង ទំហំ ៣៥ម៉ែត្រ×៧០ម៉ែត្រ និងឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា ០២ផ្លាក តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.