Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ភ្លើងឆេះផ្ទះមួយខ្នង នៅតាខ្មៅ ខូចខាតទ្រព្យសម្បត្តិជាច្រើន

    February 17, 2025Updated:February 17, 2025No Comments

    កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាច ថ្ងៃទី១៦ កុម្ភៈ ២០២៤ ម្សិលមិញ មានហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​ជាកម្មសិទ្ធិរបស់អ្នកស្រី ខុន រស្មី អាយុ ៣៥ឆ្នាំ មុខរបរ ប៉ូលីសនាយកដ្ឋានអន្តរាគមន៍នៃក្រសួងមហាផ្ទៃ។

    អគ្គីភ័យនេះ បានឆេះផ្ទះទំហំ ៥ម x ១៦ម ខូចខាតទាំងស្រុង ព្រមទាំងសម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូ ៣គ្រឿង កង់ ១គ្រឿង ម៉ាស៊ីនដេរ ៤គ្រឿង ម៉ាស៊ីនបោកខោអាវ ១គ្រឿង កង្ហារ ១គ្រឿង គ្រែ ពូក សាឡុង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលកើតចេញពីខ្សែភ្លើងម៉ាស៊ីនបោកខោអាវ ។

    ក្នុហេតុការណ័នេះ រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង រួមមានរថយន្តពីស្នងការដ្ឋានខេត្តកណ្ដាល ២គ្រឿង និងរថយន្តកងអង្គរក្ស ១គ្រឿង បានប្រើទឹក ៣ ស៊ីទែន ដើម្បីពន្លត់ភ្លើងរលត់ជាស្ថាពរ ​នៅវេលាម៉ោង ៦:១៥ នាទី ល្ងាចថ្ងៃដដែល ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.