Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ពលរដ្ឋស្នើសុំដល់ឯកឧត្តមអភិបាលខេត្តកែប មេត្តាជួយពិនិត្យ ខណៈដីព្រែកជាសម្បត្តិរបស់រដ្ឋមួយកន្លែង នៅស្រុកដំណាក់ចង្អើរ កំពុងរងការទន្ទ្រាន កាន់កាប់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

    November 17, 2023No Comments

    ប្រជាពលរដ្ឋបានលើកឡើងថា ដីព្រែកមួយកន្លែង ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ស្ថិតនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងរងការទន្ទ្រាន និងបំផ្លាញយ៉ាងអនាធិបតេយ្យពីសំណាក់ឈ្មួញមានលុយ មានអំណាច មួយកក្ដាប់តូច ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួន ដោយមិនខ្លាចរអារនឹងច្បាប់បន្តិចសោះឡើយ ។

    ពលរដ្ឋបានលើកឡើងទៀតថា ដីព្រែកដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ នៅឃុំអង្កោលនេះ ស្ទើរតែគ្រប់ទីកន្លែងទៅហើយ ដែលត្រូវអ្នកមានលុយ មានអំណាច រំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។

    ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ដល់អាជ្ញាធរ ឃុំ ស្រុក ពិសេស ឯកឧត្តមអភិបាលខេត្តកែប មេត្តាជួយពិនិត្យមើលផង ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.