Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ពលរដ្ឋនៅ​តែស្នើ​ឲ្យដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» ធ្វើយ៉ាងណាកុំឲ្យមានទឹកហូរចូលដីចម្ការរបស់ពួកគាត់ ទោះបីម្ចាស់ដេប៉ូបានសងសំណងផលប៉ះពាល់ក្តី

    December 5, 2023No Comments

    ប្រជាពលរដ្ឋនៅភូមិព្រែកត្រែង សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែស្នើសុំយ៉ាងទទូចដល់អាជ្ញាធរក្រុងតាខ្មៅ ជួយណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» ធ្វើយ៉ាងណាកុំឲ្យមានទឹកហូរ​ចូលលំនៅដ្ឋាន ដីចម្ការ របស់ពួកគាត់ បើទោះបីជាម្ចាស់ដេប៉ូខ្សាច់ទាំងពីរបានសងសំណងផលប៉ះពាល់មួយចំនួនដល់ពួកគាត់ក្តី ។

    បើតាមសម្តីអ្នកមីង ដែលមានផ្ទះជាប់នឹងដេប៉ូខ្សាច់ «មេគង្គ» បានប្រាប់អង្គភាពសារព័ត៌មាន The Real យើងថា អាជ្ញាធរ បានអញ្ជើញពួកគាត់ទៅសាលាសង្កាត់ ដើម្បីសម្របសម្រួលដោះស្រាយផលប៉ះពាល់ ប៉ុន្តែខាងម្ចាស់ដេប៉ូខ្សាច់ទាំងពីរមិនបានមកនោះទេ ។ តាមរយៈលោកចៅសង្កាត់ ​ខាងម្ចាស់ដេប៉ូខ្សាច់ទាំងពីរ​បានយល់ព្រមសងសំណងផលប៉ះពាល់ តាមការស្នើសុំរបស់ពួកគាត់ ដោយអ្នកខ្លះសុំ ៥០ម៉ឺនរៀល ខ្លះទៀត ៣០ម៉ឺនរៀល ទៅតាមទំហំនៃការខូចខាត ។

    អ្នកមីងបន្តថា គាត់ទទួលសំណងផលប៉ះពាល់នេះ គឺសម្រាប់ការខូចខាតដំណាំរបស់ពួកគាត់មួយពេលចុងក្រោយនេះតែប៉ុណ្ណោះ ហើយគាត់នៅតែស្នើសុំឲ្យម្ចាស់ដេប៉ូខ្សាច់ធ្វើយ៉ាងមិច កុំឲ្យមានខ្សាច់ ឬទឹកហូរចូលមកដីចម្ការរបស់​គាត់បន្តទៀត ជាហេតុធ្វើឲ្យ​គាត់មិនអាចប្រកបមុខរបរដាំដុះចិញ្ចឹមជីវភាព ។

    ពាក់ព័ន្ធនឹងករណីនេះ លោក សែត វន្នី ចៅសង្កាត់សិត្បូរ បានប្រាប់អង្គភាព The Real ឲ្យដឹងតាមទូរស័ព្ទផងដែរថា លោកបានអញ្ជើញប្រជាពលរដ្ឋ ៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារដេប៉ូខ្សាច់ មកសម្របសម្រួលដោះស្រាយរួចរាល់ហើយ កាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២៣ ហើយលោកក៏បានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងពីរ​ ធ្វើមិចកុំឲ្យហ៊ុយ ពិសេស កុំឲ្យមានខ្សាច់ ឬទឹកហូរចូលដីចម្ការរបស់ប្រជាពលរដ្ឋបន្តទៀត ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.