Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ផ្លោះរបងចូលលួចត្រី តែត្រូវសន្តិសុខឃើញទាន់ ចុងក្រោយខ្នោះ

    November 30, 2024No Comments

    ជនសង្ស័យម្នាក់ ឈ្មោះ អឿន ពិសិដ្ឋ ហៅគាំង អាយុ ៣១ឆ្នាំ (រស់នៅ​ភូមិ​កើតហេតុ) បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែត្រូវបានសន្តិសុខយាមនៅក្នុងក្រុមហ៊ុនដើរល្បាតឃើញក៏ឃាត់ខ្លួន រួចរាយការណ៍មកអ្នកគ្រប់គ្រងឲ្យប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ​ធ្វើការឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ថ្ងៃទី៣០ វិច្ឆិកា ២០២៤ ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ​​រូបគាត់ពិតជាបានផ្លោះរបងចូលទៅក្នុងក្រុមហ៊ុនស៊ីភី របស់ជនរងគ្រោះ ដើម្បីរកចាប់ត្រីនៅក្នុងស្រះទឹកប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.