Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Uncategorized

    ប៉ូលិសក្រុងអរិយក្សត្រ បង្ក្រាបផ្ទះលក់កាហ្វេ លួចបើកឲ្យលេងចាក់ភ្នាល់ល្បែងជល់មាន់អនឡាញតាមរយៈទូរស័ព្ទដៃ

    May 21, 2024Updated:May 21, 2024No Comments

    កម្លាំងជំនាញព្រហ្មទណ្ឌក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានចុះធ្វើការបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមប្រពន្ធ័អនឡាន) នៅចំណុចផ្ទះលក់កាហ្វេ គុយទាវ ស្ថិតក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ដោយបានធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ផ្ទះម្នាក់ ខណៈអ្នកលេងជាច្រើននាក់ បានបន្លំគេចចេញជាមួយអ្នកផឹកកាហ្វេ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ផ្ទះដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ យ៉ុង យឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ​ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទម៉ាក VIVO Y16 ពណ៌លឿងខ្ចី ចំនួន ០១គ្រឿង មានផ្ទុកវេបសាយ ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ), ម៉ូនីទ័រចំនួន ២គ្រឿង, ជើងសម្រាប់ទ្រទូរស័ព្ទ ធ្វើពីឈើចំនួន០២, ព្រីភ្លើង ពណ៌ស ចំនួន០១, អាដាបទ័រ ពណ៌ស ចំនួន ០២, ឆ្នាំងសាកទូរស័ព្ទ ពណ៌ស ចំនួន០២, ម៉ៅកំព្យូទ័រ ពណ៌ខ្មៅចំនួន០២គ្រឿង, ដុំ WiFI ពណ៌ស ចំនួន០១ និងក្រណាត់សម្រាប់ទ្រាប់ Mouse កំព្យូទ័រ ចំនួន០២ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ តាមការពិនិត្យជាក់ស្តែងឃើញថា ការចាក់លេងល្បែងស៊ីសងនេះ មិនបានបើកតាមកំព្យូទ័រនោះទេ គឺបើកលេងតាមទូរស័ព្ទដៃ ដោយម្ចាស់ផ្ទះឈ្មោះ យ៉ុង យឿង ជាអ្នកកាន់ស៊ីសងផ្ទាល់ ។

    សមត្ថកិច្ចបានបន្ថែមទៀតថា តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ុង យឿន កំព្យូទ័រចំនួន ០២គ្រឿងខាងលើ គឺជារបស់ឈ្មោះ គីម ហ៊ុយ រស់នៅរាជធានីភ្នំពេញ ដែលបានផ្អាកដំណើរការមួយរយៈមកហើយ តែការលេងខាងលើ គឺម្ចាស់ផ្ទះឈ្មោះ យ៉ុង យឿង ជាអ្នកបង្កើតគណនីជល់មាន់តាមអនឡាញ ហើយធ្វើការស៊ីសងដោយខ្លួនឯងផ្ទាល់ ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.