Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ប៉ូលិសក្រុងតាខ្មៅ ឃាត់ខ្លួនអតីតអ្នកទោសពីបទជួញដូរគ្រឿងញៀន ព្រមទាំងរឹបអូសបានម៉ាទឹកកក និងកាំបិតតាំងតោ

    May 16, 2025Updated:May 16, 2025No Comments

    កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ឆាង អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគ្មានមុខរបរពិតប្រាកដ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ដែលមានទម្ងន់ ០,៧២ ក្រាម។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ រយៈពេល ៣ឆ្នាំ ក៏ដោយសារបទល្មើសគ្រឿងញៀនដូចគ្នា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅផ្ទះជនសង្ស័យ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អម្នាក់ រាយការណ៍ថា មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅផ្ទះរបស់ជនសង្ស័យ។ ភ្លាមនោះ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ហេង ឆាង កំពុងឈរកាន់កាំបិតតាំងតោ។ កម្លាំងសមត្ថកិច្ចបានចូលទៅសួរនាំ ស្រាប់តែជនសង្ស័យដេញកាប់ និងរត់គេចខ្លួន ប៉ុន្តែត្រូវបានឃាត់ខ្លួនបានវិញនៅពេលត្រឡប់មកផ្ទះវិញ។

    នៅក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅខោក្រោយខាងស្តាំ។ ក្រៅពីគ្រឿងញៀន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងផ្សេងទៀតរួមមាន កាំបិតតាំងតោចំនួន ០១ និងដែកកេះចំនួន ០២។

    នៅក្នុងការសាកសួរ ជនសង្ស័យឈ្មោះ ហេង ឆាង បានសារភាពថា គ្រឿងញៀនទាំងនោះពិតជារបស់ខ្លួន ដែលបានទិញពីបុរសម្នាក់ឈ្មោះ ប៉ាន ក្តឹប អាយុ ២៥ឆ្នាំ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៦០,០០០រៀល ដើម្បីយកទៅលក់បន្តក្នុងតម្លៃ ២០,០០០រៀលក្នុងមួយកញ្ចប់តូច និងទុកប្រើប្រាស់ខ្លួនឯងផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.