Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុករថយន្ត បណ្តាលឲ្យបោកក្បាលនឹងកញ្ចក់ទើរលើដំបូល

    May 27, 2024Updated:May 27, 2024No Comments

    យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកជាមួយរថយន្ត KIA បណ្តាលឲ្យបោកក្បាលនឹងកញ្ចក់ទើលើរដំបូលរថយន្ត កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥-២៦ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    យុវជនដែលរងរបួសខាងលើមានឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1N-3334 ។ ចំណែករថយន្តដែលយុវជនរូបនោះជ្រុលទៅបុកជាមួយ ម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេ ភ្នំពេញ ២BJ-៤៩០៨ បើកបរដោយឈ្មោះ ហូយ មិថុនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។

    ក្រោយកើតហេតុ នគរបាលចរាចចរណ៍បានចុះទៅធ្វើការវាស់វែង និងជួយចាត់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ចំពោះវត្ថុតាង សមត្ថកិច្ចបានដឹកយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននករបាលស្រុកកណ្តាលស្ទឹង ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.