Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បង្ក្រាបទីតាំងទិញ-លក់ម៉ូតូ ដែលទទួលផលចោរកម្ម រឹបអូសម៉ូតូ៣១ គ្រឿង ខណៈម្ចាស់ទីតាំងរត់គេចចខ្លួន

    February 21, 2024No Comments

    កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ មួយកន្លែង ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។

    នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចំនួន ៣១គ្រឿង, ផ្លាកលេខម៉ូតូចំនួន ១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន ៧២, អត្តសញ្ញាណបណ្ណចំនួន ១១ច្បាប់, សំបុត្រកំណើតចំនួន ០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន ។ ចំណែកម្ចាស់ទីតាំងមានឈ្មោះ ប្រាក់ រដ្ឋា បានរត់គេចខ្លួនបាត់ ។

    បច្ចុប្បន្ន ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកសម្ភារៈដកហូត ត្រូវបានយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.