Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ ពាក់ព័ន្ធគ្រឿងញៀន រឹបអូសបានថ្នាំញៀន ៤កញ្ចប់ និងម៉ូតូគ្មានស្លាកលេខ

    June 8, 2025No Comments

    កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន និងមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានឃាត់ខ្លួនមាន៖ ឈ្មោះ ឈឿន ស្រីពៅ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល (បានប្រើប្រាស់គ្រឿងញៀនច្រើនលើកប្រហែល ៣ខែ) និងឈ្មោះ សុត ប្រុសនី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល (បានប្រើប្រាស់គ្រឿងញៀនច្រើនលើកប្រហែល ៣ឆ្នាំ)។ ជនសង្ស័យទាំង ២នាក់ សុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន)។

    លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ៤កញ្ចប់តូច ទម្ងន់ ១,៨០ក្រាម, ទូរស័ព្ទដៃ ២គ្រឿង គឺម៉ាក Oppo ពណ៌ខ្មៅ និងម៉ាក Infinix ពណ៌ប្រផេះ, ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន, និងម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៦** គ្មានផ្លាកលេខ**។

    លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច សហការជាមួយកម្លាំងប្រជាការពារ បានចេញល្បាតនៅក្នុងភូមិសាស្ត្រ។ លុះដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ២នាក់ប្ដីប្រពន្ធ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យឆែកឆេរ រកឃើញមានថ្នាំញៀនចំនួន ៤កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន ស្ថិតនៅលើឈ្មោះ ឈឿន ស្រីពៅ ជាប្រពន្ធ។ ភ្លាមនោះ ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីសួរនាំបន្តនីតិវិធី។

    លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឿន ស្រីពៅ បានឆ្លើយសារភាពថា ថ្នាំញៀនដែលរកឃើញនោះជារបស់ខ្លួន ដែលបានទិញពីមុខសញ្ញាមិនស្គាល់ ដើម្បីយកមកចល័តតាមផ្លូវក្នុងតម្លៃ ១០០.០០០រៀល (ដប់ម៉ឺនរៀល)។ ខ្លួនក៏បានយកថ្នាំញៀននោះមករំលែកទុកប្រើប្រាស់នៅក្នុងព្រៃ ជាមួយឈ្មោះ សុត ប្រុសនី (ជាប្ដី)។

    លោកអធិការបានបន្ថែមទៀតថា ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.