Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនតាមដីកាសាលាដំបូងខេត្ត

    June 1, 2025No Comments

    ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅចំណុចភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាន សេងគាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

    ការឃាត់ខ្លួននេះ គឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០២៦ ចខ/ឆ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ចេញដោយលោក ស្វាយ តុញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបទល្មើសនេះបានប្រព្រឹត្តឡើងនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤។

    បច្ចុប្បន្ន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការ។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.