Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន

    May 31, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានជាច្រើន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យ៉ុន ដាវី ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍រកសារធាតុញៀន ដែលបង្ហាញលទ្ធផលអវិជ្ជមាន (-).

    វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ ទូរសព្ទ័ដៃ ០១ គ្រឿង ម៉ាក Oppo, ក្រដាស A4 កាត់រួចមិនទាន់កត់លេខឆ្នោត ០៥ សន្លឹក, ក្រដាស A4 កាត់រួចមានលេខកត់លេខឆ្នោត ០១ សន្លឹក, សៀវភៅកត់លេខឆ្នោត ០១ ក្បាល, ក្រដាសកាហ្គែ (ផ្ទាំង) ០៤ សន្លឹក, និងប៉ិច ០២ ដើម។

    សភាពរឿងហេតុ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១០:៣០ នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែង នៅភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ពេលសមត្ថកិច្ចទៅដល់ ក៏បានឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះ ទើបកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចូលទៅឃាត់ខ្លួនអ្នកកត់ឆ្នោតឈ្មោះ យ៉ុន ដាវី និងដកហូតបានវត្ថុតាងមួយចំនួនដូចបានរៀបរាប់ខាងលើ។ ក្រោយមក កម្លាំងផ្នែកព្រហ្មទណ្ឌបាននាំខ្លួនជនសង្ស័យមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ុន ដាវី បានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមរយៈពេល ០១ ខែមកហើយ រហូតមកដល់បច្ចុប្បន្ន។ ក្នុង ០១ ថ្ងៃ ខ្លួនកត់ឆ្នោតបានប្រាក់ពី ២០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ដោយគិតទឹកក្នុង ១ ម៉ឺនរៀល បានទឹក ១០០០ រៀល។ ជនសង្ស័យបានបន្តថា ពេលថ្ងៃឡើង ខ្លួនបានប្រមូលប្រាក់ឲ្យទៅមេម្នាក់ (មិនស្គាល់អត្តសញ្ញាណ) មកយកដល់កន្លែងជារៀងរាល់ថ្ងៃ។

    ក្រោយពីសាកសួររួចហើយ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

     

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.