Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    តំណាងពលរដ្ឋ ៦ភូមិ នាំគ្នាដាក់ញាត្តិស្នើសុំបណ្ណ័កម្មសិទ្ធិលើដីស្រែដែលកាន់កាប់ជាង ២០ឆ្នាំមកហើយ

    June 16, 2025No Comments

    កណ្តាល៖ ក្រោយកាត់រំសាយឡូត៏នេសាទ រដ្ឋបាលឃុំឈើខ្មៅ បានប្រកាសឱ្យប្រជាពលរដ្ឋចូលទៅស្តារដីបង្កបង្កើនផល ដល់កាន់កាប់ជាង ២០ឆ្នាំហើយ ម្តេចឡើយមិនចេញប្លង់ឱ្យ ដូច្នេះ សូមឯកឧត្តមអភិបាលខេត្តមេត្តាជួយផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ផង ។

    តំណាងប្រជាពលរដ្ឋទាំង ៦ភូមិ ក្នុងសង្កាត់ឈើខ្មៅ រួមមាន ភូមិក្បាលជ្រោយ ភូមិត្រើយកោះ ភូមិកោះតូច ភូមិត្រពាំងជ្រៃ ភូមិឈើខ្មៅ និងភូមិចុងកោះ បានលើកឡើងថា ពួកគាត់ទាំងអស់មានគ្នាជាង៧០គ្រួសារ បានកាប់កាប់ធ្វើស្រែ ចម្ការ លើដីប្រមាណ១២៣ហិចតា នៅអមសង្ខាងប្រឡាយ១៣ ចន្លោះរវាងប្រឡាយ១៥ និងព្រែកសាមគ្គី (ព្រំប្រទល់សង្កាត់ឈើខ្មៅ និងសង្កាត់ព្រែកជ្រៃ) តាំងពីអំឡុងឆ្នាំ២០០៤ មកម្លេះ តាមរយៈសេចក្តីប្រកាសរបស់សាលាឃុំឈើខ្មៅ ដែលប្រកាសឱ្យប្រជាពលរដ្ឋចូលទៅស្តារដីថ្មី និងដីបង្កបង្កើនផលនៅចំណុចខ្សែស្របលេខ ១២បឈ្ឈរ និងខ្សែរស្របលេខ ១៣បញ្ឈរ ហើយបានការកាន់កាប់តរៀងមក។

    ទើបតែកាលពីដើមឆ្នាំ២០២៣កន្លងទៅ មានមន្ត្រីជលផលចុះមកបញ្ជារក្រុមកម្មករ បោះបង្គោលព្រំដែនអភិរក្សថ្មី មកលើដីស្រែរបស់ពួកគាត់ ខណៈដែលបង្គោលដែនអភិរក្សចាស់មានចម្ងាយជាង ៥០០ម៉ែត្រ ពីដីរបស់ពួកគាត់ឯណោះ។ រួចក៏ដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុកកោះធំ ដើម្បីរកដំណោះស្រាយ តែពុំទទួលបានលទ្ធផលនោះទេ ហើយដោយសារតែថ្មីៗនេះ ឃើញមន្ត្រីជលផលចុះមកបម្រុងបោះបង្គោលសារជាថ្មីទៀតនោះ ព្រួយបារម្ភខ្លាចបាត់បង់ដី សម្រាប់ដាំដុះចិញ្ចើមជីវិត​ទើបនាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត មេត្តាផ្តល់ប្លង់ជូនពួកគាត់ដោយក្តីអនុគ្រោះផងទៅចុះ ព្រោះបើបាត់បង់ដីនេះ ប្រៀបដូចជាបាត់ឆ្នាំងបាយអញ្ចឹង ត្បិតគ្មានដីស្រែ ចម្ការ ណាក្រៅពីដីមួយគ្រួសារបន្តិចបន្តួចនេះទេ។

    លោក ស៊ីម យ៉ុង ចៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បានទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាបានកាន់កាប់បង្កបង្កើនផល តាំងពីជំនាន់រំសាយឡូត៍នេសាទមកម្លេះ មែនទែនទៅ បងប្អូនប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីក្រោយឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែ ដោយសារប្រឡាយគោករាក់អត់ទឹក កសិករក៏បោះបង់ដីនោះចោល។

    លុះកាលពីឆ្នាំ២០០២-២០០៣កន្លងមក រដ្ឋបាលឃុំឈើខ្មៅ បានប្រកាសជូនដំណឹងឱ្យប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនៅតំបន់ណា ចូលទៅកាប់ឆ្ការបង្កបង្កើនផលឡើងវិញ ហើយបើអ្នកណាមិនចូលទៅធ្វើវិញទេ នោះអ្នកថ្មីចូលទៅកាន់កាប់ហើយ ទើបបានជាប្រជាពលរដ្ឋនាំគ្នាទៅកាប់ឆ្ការស្តារដីធ្វើស្រូវ និងដាំដំណាំអនុផល ឡើងវិញតរៀងងមក។

    ចំណែកឯអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម ឌឹម បូរ៉ា ពុំបានឆ្លើយតបហ្នឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងនាមមន្ត្រីជំនាញ គឺអនុវត្តតាមតួនាទីភារៈកិច្ចនិងទៅតាមអនុក្រិត្យប៉ុណ្ណោះ ហើយចំពោះរឿងពលរដ្ឋដាក់ញត្តិស្នើសុំនោះ ជាសមត្ថកិច្ចរបស់ថ្នាក់លើ។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.