Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    តាយាយរវល់ដាំដើមម្ទេស ចៅប្រុសដើរទៅរើសខ្យងក្បែរស្រះ រអឹលជើងលង់ទឹកស្លាប់

    January 20, 2025No Comments

    ក្តីសោកសៅនឹកស្តាយស្រណោះ ចៅប្រុសសំណប់ ដោយតាយាយ រវល់ដាំដើមម្ទេស ភ្លេចប្រហេសតែបន្តិច ចៅប្រុសដើរទៅរើសខ្យងនៅមាត់ស្រះ អកុសលបានរអិលជើងលង់ទឹកស្លាប់ ដែលហេតុការណ៍នេះ ​បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ​ថ្ងៃទី១៨ មករា ២០២៥ នៅចំណុចបឹងអូដំរី ​ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ហើយកុមាររងគ្រោះមានឈ្មោះ ម៉ៅ ដារ៉ា អាយុ ៤ឆ្នាំ ​មានទីលំនៅភូមិ-ឃុំ កើតហេតុ ។

    ​តាមការបំភ្លឺ​ជីតា​កុមាររងគ្រោះ​បានប្រាប់ថា មុនពេលកើតហេតុ គាត់ និងប្រពន្ធ បាននាំចៅយកទៅដាំដើមម្ទេស នៅចំណុចបឹងអូរដំរីដូចសព្វមួយដង ។ លុះនៅវេលាកើតហេតុ ខណៈដែលពួកគាត់កំពុងតែដាំដើមម្ទេស ​ចៅក៏ដើរទៅរើសខ្យងនៅក្បែរស្រះទឹកជាមួយក្មេងៗ បានមួយសន្ទុះ ស្រាប់តែឮក្មេងៗស្រែកប្រាប់គាត់ថា៖ «ជួយផង ! ចៅលោកតា រអឹលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់បាត់ហើយ» ។  ពេលនោះ លោកតា លោកយាយ ក៏បានស្ទុះទៅមើល ហើយ​រាយការណ៍មកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា ចុះមកពិនិត្យ ។

    បន្ទាប់ពីពិនិត្យរួចឃើញថា កុមារារងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕ ​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.