Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ដាក់ដាវ កាំបិត ​ចេញទៅយកគ្រឿងញៀន ត្រូវសមត្ថកិច្ចតាមក្របួចបាន ៤នាក់

    October 27, 2024No Comments

    ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ និងស្រុកស្អាង សហការគ្នាតាមប្រម៉ាញ់ បង្ក្រាប​ឃាត់ខ្លួនបានទាំងគ្រឿងញៀន និងដាវ កាំបិត កាលពីវេលាម៉ោងជាង ៤រសៀល ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ​នៅលើផ្លូវជាតិលេខ១១០ ស្ថិតនៅក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ។

    ​ជនសង្ស័យទាំង ៤នាក់ ខាងលើ ទី១-ឈ្មោះ ឈឿន វិច្ឆ័យ ហៅឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង មានដិការបង្គាប់ឱ្យចាប់ខ្លួន ពីបទ ជួញដូរដោយខុសច្បាបនូវសារធាតុញៀន, ទី២ ឈ្មោះ សារី បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រែកហង់ ឃុំពោធិបាន, ទី៣-ឈ្មោះ ធុច ថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រែកតារ័ត្ន ឃុំពោធិបាន និងទី៤-ឈ្មោះ សុខ ស៊ីណាត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ពួកគេសុទ្ធតែមានផ្ទុកសារធាតុញៀនក្នុងទឹកនោមទាំងអស់ ។

    ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានច្បាស់ការណ៍ថា មុខសញ្ញាមានដិកាចាប់ខ្លួន ឈឿន វិច្ឆ័យ បានធ្វើលដំណើរតាមផ្លូវលេខ១១០ ចេញពីឃុំពោធិបាន ស្រុកកោះធំ ចូលទៅឃុំខ្ពប ស្រុកស្អាង កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលទាំង២ បានសហការគ្នាធ្វើការប្រដេញនិងពួនស្ទាក់ ហើយឃាត់បានជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឈឿន វិច្ឆ័យ និងឈ្មោះ សារី ប៉ូរ៉ា នៅក្នុងភូមិរកាក្រោម ឃុំខ្ពប ដកហូតបានដាវ១ និងកាំបិតបន្ទោះ១ ដែលគេដាក់តាមម៉ូតូ ហើយ ឈឿន វិច្ឆ័យ បានឆ្លើយថា កាំបិតនិងដាវ ដែលដាក់តាមម៉ូតូនេះ គឺទុកដើម្បីការពារខ្លួន ។ ពេលកំពុងតែឃាត់ត្រួតពិនិត្យ ស្រាប់តែឈ្មោះ ធុច ថាត់ និង សុខ ស៊ីណាត ជិះម៉ូតូចូលមក ក៏ឃាត់សួរនាំនិងឆែករកឃើញគ្រឿងញៀន១កញ្ចប់ នាំទៅកាន់ប៉ុស្តិទាំងអស់គ្នាដើម្បីធ្វើការសាកសួរ ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបានប្រើប្រាស់(ជក់)ថ្នាំញៀនខុសច្បាប់ជាមួយគ្នាមែន កាលពីព្រឹកថ្ងៃទី២៦ដោ ហើយថ្នាំញៀនពួកគេជក់នោះគឺជារបស់ឈ្មោះ ឈឿន វិច្ឆ័យ ទិញយកមក។ ចំណែកថ្នាំញៀន០១កញ្ចប់ ទម្ងន់២,៨៧ក្រាម នេះគឺពិតជារបស់ឈ្មោះ ធុច ថាត់ ប្រាកដមែន ដែលបានមកពីឈ្មោះ សារី បូរ៉ា ទិញយកមក ហើយឱ្យខ្លួនជាអ្នកទុក។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.