Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ជាប់គុកដោយសារលួច និងប្រើគ្រឿងញៀន ចេញមកវិញបន្តលួចទៀត ត្រូវប៉ូលិសចាប់បញ្ចូលគុកជាថ្មី

    February 3, 2025No Comments

    ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារមួយលើក ពាក់ព័ន្ធអំពើលូច និងប្រើប្រាស់គ្រឿងញៀន ចេញមកវិញមិនកែ បន្តធ្វើសកម្មភាពដដែល ទីបំផុត ក៏ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនចូលគុកម្តងទៀត ។ 

    ជនសង្ស័យ មានឈ្មោះ ស៊ន រុងរ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវប៉ូលិស ចាប់ខ្លួនជាថ្មី ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ កាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចតូបលក់ទូរសព្ទរបស់ជនរងគ្រោះនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

    ចំណែកជនរងគ្រោះឈ្មោះ ប៉ាន អ៊ាងលន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំបោសសម្អាត និងបើកតូបលក់ទូរសព្ទដៃរបស់ខ្លួនដូចសព្វមួយដង ក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានរៀបចំអាហារពេលព្រឹកនៅផ្ទះបាយ ហើយជនរងគ្រោះក៏បានទៅហូបជុំគ្នាជាមួយគ្រួសារ ។ ពេលនោះស្រាប់តែឮសូរសម្លេងបើកទូរតាំងលក់ទូរសព្ទដៃ ហើយជនរងគ្រោះក៏រត់ចេញទៅមើលស្រាប់តែឃើញជនសង្ស័យកាន់ទូរសព្ទដៃចំនួន០២គ្រឿងដែលខ្លួនតាំងលក់ក្នុងទូរនោះ ហើយជនសង្ស័យព្យាយាមរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ បន្ទាប់មកប្រជាពលរដ្ឋ និងប្រជាការពារនៅក្បែរនោះបាននាំគ្នារត់ដេញឃាត់ខ្លួនជនសង្ស័យបានតែម្តង។ ក្រោយមកកម្លាំងប្រជាការពារបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្ដិ៍បានទៅដល់កន្លែងកើតហេតុ ក៏បាននាំខ្លួនជនសង្ស័យ និងរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកទូរសព្ទដៃរបស់ជនរងគ្រោះពិតមែន ហើយកន្លងមកខ្លួនធ្លាប់លួចយកសម្ភារៈ និងសត្វមាន់-ទាអ្នកភូមិជាច្រើនលើកមកហើយ ហើយលក់យកលុយទៅទិញថ្នាំញៀនដើម្បីប្រើប្រាស់ ហើយខ្លួនធ្លាប់ជាប់ពន្ធនាខេត្តកណ្តាល ០១ដងរួចមកហើយ ពីបទ អំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០១ឆ្នាំ ក្នុងឆ្នាំ២០២៣ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.