Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ចាប់បានចោរលួចទូរស័ព្ទតាមរយៈការខ្ចីតេ! ជនសង្ស័យត្រូវប្រជាពលរដ្ឋចាប់បានខណៈទៅធ្វើសំណង់

    August 1, 2025Updated:August 1, 2025No Comments

    បុរសម្នាក់ជាមុខសញ្ញាលួចទូរស័ព្ទត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីជនរងគ្រោះប្រទះឃើញខណៈជនសង្ស័យទៅធ្វើសំណង់នៅក្បែរប្រឡាយ។ ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២៦ កក្កដា ២០២៥ នៅភូមិព្រៃគោរ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានចាប់ខ្លួនបាននៅថ្ងៃទី៣០ កក្កដា ២០២៥ ហើយក្រោយការពិនិត្យ ទឹកនោមមានផ្ទុកសារធាតុញៀន។

    ប្រភពពី អាវុធហត្ថស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ នី ឆាននុន (ប្រុស, ២៤ឆ្នាំ) មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិន ឧត្តម (ប្រុស, ៣២ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរសព្ទ័ ០១គ្រឿង ម៉ាក vivo y17s ដែលក្រោយមកត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

    ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយចុចទូរសព្ទ័នៅកន្លែងជាងធ្វើម៉ូតូ។ ស្រាប់តែជនសង្ស័យបានដើរមក ហើយខ្ចីទូរសព្ទ័ពីជនរងគ្រោះដើម្បីតេ។ ក្រោយពីតេរួច ជនសង្ស័យមិនបានប្រគល់ទូរសព្ទ័មកឲ្យជនរងគ្រោះវិញទេ គឺបានរត់គេចខ្លួនបាត់ ហើយយកទូរស័ព្ទទៅបញ្ចាំនៅថ្នល់ទទឹង។

    ប្រភពពីអាវុធហត្ថស្រុកបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង ២០និង២៥នាទី ថ្ងៃទី៣០ កក្កដា ២០២៥ ជនរងគ្រោះបានឃើញជនសង្ស័យបានមកធ្វើសំណង់នៅក្បែរប្រឡាយក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ក៏បានស្រែកថា “ចោរៗ” បណ្ដាលឲ្យប្រជាពលរដ្ឋចាប់ខ្លួនបាន រួចរាយការណ៍ជូនសមត្ថកិច្ច។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរសព្ទ័របស់ជនរងគ្រោះពិតប្រាកដមែន ហើយបានចេះប្រើប្រាស់ថ្នាំញៀនរយៈពេលជាង ១ឆ្នាំមកហើយ។

    បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កំពុងបន្តនីតិវិធីនៅមូលដ្ឋាន អាវុធហត្ថស្រុកអង្គស្នួល៕

     

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.