Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនសង្ឃក្លែងក្លាយ ១៤នាក់ ក្រោយបន្លំខ្លួនចូលមកបិណ្ឌបាត នៅវត្តត្រពាំងព្នៅ

    April 19, 2024No Comments

    សង្ឃក្លែងក្លាយចំនួន ១៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួន ក្រោយបន្លំខ្លួនចូលទៅបិណ្ឌបាតនៅវត្តត្រពាំងព្នៅ ស្ថិតក្នុងភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី ១៨ ខែមេសា ឆ្នាំ២០២៤ ។

    លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមសង្ឃក្លែងក្លាយខាងលើ បានបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងចូលឆ្នាំ នៅវត្តត្រពាំងព្នៅ ស្ថិតក្នុងភូមិ-ឃុំខាងលើ ក្រោយទទួលបិណ្ឌបាតរួច ពួកគេក៏បាននគេចឡើងរបង និងលូនក្រោមខ្សែលួសរបង ព្រោះមិនហ៊ានចេញតាមច្រកក្លោងទ្វារខាងមុខ ដោយសារមានសមត្ថកិច្ចនៅចាំទីនោះ ឃើញសកម្មភាពបែបនេះ សមត្ថកិច្ចមានការសង្ស័យ ក៏បាននាំគ្នាទៅមើល ស្រាប់តែក្រុមសង្ឃទាំងនោះបាននាំគ្នារត់តែម្ដង រីឯបក្ខពួកដែលជាអ្នកដឹកជញ្ជូនមក បានបើកករថយន្ដគេចខ្លួន និងរត់ចោលម៉ូតូកង់បី Passapp មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1KE-2876 (ឃាត់បាន) ។

    លោកអធិការបានបន្តទៀតថា ក្រោយឃាត់ខ្លួន និងមានកិច្ចសហការពីការិយាល័យធម្មការស្រុក និងព្រះអនុគុណស្រុក កម្លាំងលោកបាននាំយកក្រុមសង្ឃក្លែងទាំងនោះមកដល់វត្តត្រពាំងត្រោក ដើម្បីសាកសួរ ។ ក្រោយសាកសួរ ក្រុមសង្ឃក្លែងបន្លំទាំង ១៤នាក់ បានទទួលស្គាល់ថា ពួកគេមិនមែនជាសង្ឍនោះទេ សមត្ថកិច្ចបានបន្ដធ្វើតេស្ដរកសារធាតុញៀន ជាលទ្ធផលបានរកឃើញវិជ្ជមាន ៩នាក់ អវិជ្ជមាន ៥នាក់ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.