Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្នុងចំណោម ១០នាក់ រកឃើញអាវុធសម្រាប់ប្រហារ ខណៈជិះម៉ូតូតាមផ្លូវជាតិលេខ៤

    June 2, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងចំណោមក្រុមបក្ខពួកប្រមាណ ១០ នាក់ ដែលបានរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវអាវុធសម្រាប់ប្រហារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០១:៤០ នាទីរំលងអាធ្រាត្រ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ០៤ នាក់ រួមមាន៖ ឈ្មោះ ចិន្តា ចំរើនរាជ្យ ហៅ ជា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកបើកម៉ូតូ គ្មានសារធាតុញៀនក្នុងទឹកនោម), ឈ្មោះ ឌៀង ករុណា ហៅ លត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកកាន់កាំបិតជិះពីក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម), ឈ្មោះ វី កក្កដា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកបើកម៉ូតូ គ្មានសារធាតុញៀនក្នុងទឹកនោម), និងឈ្មោះ ហាន ឆាយអ៉ី ហៅ អ៉ី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ មានទីលំនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកជិះពីក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម)។

    ចំណែកជនសង្ស័យ ០៦ នាក់ផ្សេងទៀតដែលបានគេចខ្លួនរួមមាន៖ ឈ្មោះ ឈុន ថានុន ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅឃុំសំរោងលើ, ឈ្មោះ ជា រតនៈតិនុ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅឃុំសំរោងលើ, ឈ្មោះ ចន្នា ជីវ័ន ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅឃុំសំរោងលើ, ឈ្មោះ វាសនា មានុត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅឃុំសំរោងលើ, ឈ្មោះ សុភ័ក្រ្ក ពៅបញ្ញាស័ក្ដិ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅឃុំពើក, និងឈ្មោះ រ៉េត ប៊ុនស័ក្កិ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅឃុំពើក។ ជនសង្ស័យដែលគេចខ្លួនទាំង ០៦ នាក់នេះ សុទ្ធតែមានទីលំនៅបច្ចុប្បន្នក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

    វត្ថុតាងដែលចាប់យកបានរួមមាន៖ ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាដ្រីម ពណ៌គ្រាប់អំពិល ផលិតឆ្នាំ ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LC-9062, ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-8823, និងកាំបិតផ្កាក់ដងឫស្សី ០១ ដើម។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ បានធ្វើការចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ ៤។ លុះដល់វេលាម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ និងបក្ខពួកមួយក្រុមមានគ្នា ១០ នាក់ ជិះម៉ូតូ ០៥ គ្រឿង ក្នុងនោះ ០៣ គ្រឿង មានកាន់កាំបិតផ្គាក់។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានធ្វើការដេញតាមបង្ក្រាប ហើយជនសង្ស័យបានជិះគេចខ្លួន។ លុះដល់ចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ជនសង្ស័យ ០២ នាក់ មានកាន់កាំបិតផ្គាក់ ជិះម៉ូតូមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹករណបផ្លូវជាតិលេខ ៤។ ពេលនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ចិន្តា ចំរើនរាជ្យ និងឈ្មោះ ឌៀង ករុណា ហៅ លត រួមទាំងដកហូតវត្ថុតាងកាំបិតផ្គាក់មួយដើម ហើយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ លុះដល់វេលាម៉ោង ០៩:១០ នាទីព្រឹកថ្ងៃដដែល កម្លាំងជំនាញបានធ្វើការកំណត់អត្តសញ្ញាណបក្ខពួកក្រុមជនសង្ស័យ និងបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ទៀតគឺឈ្មោះ វី កក្កដា និងឈ្មោះ ហាន ឆាយអ៉ី ហៅ អ៉ី រួមទាំងដកហូតវត្ថុតាងម៉ូតូ ០១ គ្រឿងម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-8823។ ជនសង្ស័យទាំងពីររូបនេះ ក៏ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានជុំគ្នាផឹកស៊ីជាមួយបក្ខពួក។ ក្រោយពីផឹកស៊ីរួច ក៏យកកាំបិតពីមិត្តភ័ក្ត្រ មកកាន់ និងជិះម៉ូតូដើរលេងតាមបណ្ដោយផ្លូវជាតិលេខ ៤ សម្រាប់ការពារខ្លួន ដោយកន្លងមកមានគេតាមរករឿងខ្លួន និងបក្ខពួក។

    បច្ចុប្បន្ន ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.