Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    គួរឲ្យសង្វេគ! រថយន្តបុកក្មេងប្រុសអាយុ ៦ឆ្នាំ រងរបួសធ្ងន់ ខណៈរត់ឆ្លងផ្លូវនៅពញាឮ!

    August 3, 2025No Comments

    ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៩និង៥៤នាទីព្រឹក ថ្ងៃទី៣ សីហា ២០២៥ បន្ទាប់ពីរថយន្តមួយគ្រឿងបុកចំពេលកំពុងរត់ឆ្លងផ្លូវ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

    យោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុប សុហេង (ប្រុស, ៦ឆ្នាំ) មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

    ប្រភពដដែលបានបន្តថា រថយន្តដែលបង្កហេតុជាប្រភេទម៉ាក JEEP ពណ៌ស ពាក់ស្លាកលេខ កម្ពុជា-PSR.1980 បើកបរដោយឈ្មោះ អូក ហុងសេង (ប្រុស, ៤២ឆ្នាំ) មានទីលំនៅភូមិប៉ោងឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងរថយន្តក៏មានអ្នករួមដំណើរ ៣នាក់ទៀតផងដែរ គឺឈ្មោះ ឌី ធនមុនីដា (ស្រី, ៣៣ឆ្នាំ), ឈ្មោះ ឆេន ណារីន (ស្រី, ៥៥ឆ្នាំ), និងឈ្មោះ ឌីថុន មុនីនាថ (ស្រី, ២៤ឆ្នាំ) ដែលសុទ្ធតែមិនមានរងរបួសឡើយ។

    សមត្ថកិច្ចបានរៀបរាប់ពីសភាពហេតុថា រថយន្តបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជនរងគ្រោះដែលកំពុងរត់ឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តខូចខាតស្រាល។

    បច្ចុប្បន្ន វត្ថុតាងដែលជាយានយន្តបង្កហេតុ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីបន្តនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.