Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    គយ និងអាវុធហត្ថខេត្តកោះកុង សហការគ្នាចុះចាប់ឃាត់រថយន្តចង្កូតស្តាំ ៣គ្រឿង សង្ស័យគ្មានពន្ធនាំចូល

    November 14, 2023Updated:November 16, 2023No Comments

    កោះកុង៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ចុះចាប់ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូលចំនួន ០៣គ្រឿង នៅចំណុចផ្សេងៗគ្នារួមមាន៖

    ១.រថយន្តម៉ាក NISSAN NAVARA ពណ៌ប្រផេះ ឆ្នាំផលិត២០១៤ ចង្កូតស្តាំប្រភេទមួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) នៅពេលកំពុងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

    ២.រថយន្តម៉ាក NISSAN NAVARA ពណ៌ប្រផេះឆ្នាំផលិត២០១៧ ចង្កូតស្តាំ មួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) កំពុងធ្វើចរាចរណ៍ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

    ៣.រថយន្តម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៩ ចង្កូតស្តាំ ប្រភេទមួយបាំង គ្មានស្លាកលេខ នៅពេលកំពុងធ្វើចរាចរណ៍នៅចំណុចភូមិបាំងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

    បច្ចុប្បន្នរថយន្តសង្ស័យទាំង ០៣គ្រឿង ត្រូវបានកម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីបន្តនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.