Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កំពុងនាំគ្នាជក់គ្រឿងញៀន ត្រូវប៉ូលិសប៉ុស្តិ៍វិហារលួង ឆ្មក់បង្ក្រាបបាន ២នាក់ រត់រួចម្នាក់

    January 29, 2025No Comments

    ជនសង្ស័យ ប្រុស-ស្រី ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វិហារលួង ឆ្មក់បង្ក្រាបឃាត់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅចំណុចទ្វារទំនប់ទឹកក្រាំងប្រលៃ ភូមិប្រក់ក្ដា ឃុំវិហារលួង  ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ២នាក់ខាងលើ ទី១ ឈ្មោះ ប៊ិន ចាន់វាសនា ហៅ ម៉ៅ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិចិនដាំម្លូ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ០១លើក រយៈពេល ២ឆ្នាំពីបទហិង្សា និងទី២-ឈ្មោះ រី សុម៉ាលី ហៅ អ៊ួយ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិប្រក់ក្ដា ឃុំវិហារលួង  ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯវត្ថុតាងរឹបអូសរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ICE) ០២ កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ២គ្រឿង, បារីអេឡេចត្រូនីចចំនួន ០១ដើម(YOOZ), ដែកកេះចំនួន ០២ដើម និងម៉ូតូ ០១គ្រឿង ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និង វត្ថុតាង បានយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី ៕

     

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.